ពលរដ្ឋ នៅជាយដែន ប៉ោយប៉ែត កំពុង ទទួលរងគ្រោះ ទឹកជំនន់ពី ប្រទេសថៃ
បន្ទាយមានជ័យ ៖ អាជ្ញាធរក្រុងប៉ោយ ប៉ែត ខេត្ដបន្ទាយមានជ័យ បានឱ្យដឹងថា រហូតមកដល់ ល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១១នេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅក្នុងភូមិចំនួន ៣ តាមបណ្ដោយ អូរព្រំដែនកម្ពុជា-ថៃ កំពុងទទួលរងគ្រោះ ដោយសារទឹកជំនន់ ពីប្រទេសថៃ ។
អាជ្ញាធរបានឱ្យដឹងថា ភូមិចំនួន៣ដែល ទទួលរងគ្រោះដោយសារទឹកជំនន់នោះរួម មានភូមិក្បាល ស្ពាន ភូមិក្បាលកោះ និងភូមិ សុខសាន្ដ ដែលស្ថិតនៅជាប់ មាត់អូរព្រំដែន កម្ពុជា-ថៃ ។ ទោះជា យ៉ាងណាប្រជាពលរដ្ឋមួយចំនួនត្រូវបានអាជ្ញាធរជួយជម្លៀសទៅ កាន់ទីទួលមានសុវត្ថិភាពស្រប ពេល អាជ្ញាធរកំពុងចាត់វិធានការបន្ថែមទៀត ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ។ សម្រាប់ ការជន់ លិចនេះ ត្រូវបានអាជ្ញាធរអះអាងថា បណ្ដាលមកពីការហូរបុកយ៉ាងខ្លាំង ធ្លាក់មក ពី ប្រទេសថៃ។
នៅរសៀលថ្ងៃទី១០ ខែតុលា គេសង្កេត ឃើញអាជ្ញាធរខេត្ដ និងអាជ្ញាធរក្រុងប៉ោយ ប៉ែត បានចុះទៅ ដល់ទីកន្លែងដែលទទួលរង ការជន់លិច ដើម្បីមានវិធានការ បន្ដទៀត ។ យោងតាម សេចក្ដី រាយការណ៍ពីក្រុងប៉ោយ ប៉ែត បានឱ្យដឹងថា តំបន់ដែលជន់លិចខ្លាំង ជាងគេគឺស្ថិតនៅ ខាងក្រោយ ផ្សាររ៉ា ដែល កន្លែងខ្លះទឹកត្រឹម ក្បាលជង្គង់ និងកន្លែងខ្លះ ទៀត ទឹកត្រឹមចង្កេះ៕
1 comment:
សួស្តីអ្នកទាំងអស់គ្នា!
Post a Comment