ភ្នំពេញ ៖ ក្រុមអាជីវករផ្សារបឹងត្របែកផ្លាហ្សារប្រមាណ៣០នាក់តំណាងឲ្យ អាជីវកម្ម២០០តូបបាននាំគ្នាបិទតូបឈប់លក់ធ្វើការតវ៉ាជាថ្មី ម្តងទៀតកាលពីទី១៥ខែតុលាឆ្នាំ២០១១ក្នុងបរិវេណផ្សារដោយសុំឲ្យ ថៅកែផ្សារបញ្ចុះតំលៃជួលតូបព្រោះលក់មិនដាច់គ្មានអតិថិជនចូលទៅ ទិញ។
ក្រុមអាជីវករបាននិយាយថានេះជាលើកទី៣ ដោយពួកគាត់នាំគ្នាមក តវ៉ាក្នុងគោលបំណងសុំឲ្យម្ចាស់ផ្សារជួយបញ្ចុះតំលៃតូបឲ្យមកសល់ ត្រឹម២០ភាគរយក្នុងតំលៃតូបនីមួយៗ។ពួកគាត់លើកឡើងថាចាប់តាំងពី បើកសម្ពោធផ្សាររហូតមកដល់ពេលនេះមាន រយៈពេលប្រមាណជាង៥ខែមកហើយប៉ុន្តែអត់អតិថិជនចូលទៅទិញទំនិញក្នុង ផ្សារនេះឡើយ។
No comments:
Post a Comment